Partner im RedaktionsNetzwerk Deutschland
StartseitePodcastsGesellschaft
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

hinzufügen

Verfügbare Folgen

5 von 24
  • សេចក្តីស្នេីរបស់សមាជិកសភាអឺរ៉ុបធ្វេីឲ្យរដ្ឋាភិបាលកម្ពុជាបារម្ភទេ?
    សភាអឺរ៉ុបបានព្រមានមកលើរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ ប្រសិនបើការបោះឆ្នោតនោះប្រាសចាកពីគោលការណ៍អន្តរជាតិ ហើយរំលោភបំពានដល់បញ្ហាសិទ្ធិមនុស្ស។ ការព្រមានរបស់សភាអឺរ៉ុប ធ្វើឡើងតាមរយៈកិច្ចប្រជុំនៅថ្ងៃពុធទី១៦ ខែមីនា ស្តីអំពីដំណោះស្រាយកម្ពុជា បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ជាប់ឃុំចំនួន២៧ឆ្នាំ។ តើការសម្រេចរបស់សភាអឺរ៉ុបនៅពេលនេះមានឥទ្ធិពលយ៉ាងណាមកលើរដ្ឋាភិបាលកម្ពុជា?
    3/17/2023
    13:02
  • តើយុទ្ធសាស្ត្រខ្សែរក្រវាត់២ជាន់របស់គណបក្សកាន់អំណាចជាជម្រើសដ៏ល្អសម្រាប់ការបន្តវេន?
    នៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាអ្នកនយោបាយចាស់ទុំរបស់គណបក្សប្រជាជនមិនទៅណាឆ្ងាយពីអ្នកនយោបាយបន្តវេនទេ។ ការលើកឡើងបែបនេះ ត្រូវលោក ហ៊ុន សែន ពន្យល់ថាជាការរៀបចំខ្សែរក្រវាត់២ជាន់ ដោយផ្តល់ឱកាសឲ្យអ្នកបន្តវេនកាន់អំណាចនៅជួរខាងមុខ ហើយអ្នកនយោបាយចាស់ទុំរបស់គណបក្សបន្តនៅគាំទ្រពីក្រោយ ដោយលោកយល់ឃើញថាខ្សែរក្រវាត់ទាំងពីរមានភាពរឹងមាំ។
    3/16/2023
    12:14
  • តើកម្ពុជាគួរមានយន្តការបែបណា ដើម្បីបញ្ឈប់ការទិញអគ្គិសនីពីប្រទេសជិតខាង?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ថា កម្ពុជាបានតភ្ជាប់បណ្តាញអគ្គិសនីជាតិទៅកាន់លំនៅឋានពលរដ្ឋបានប្រមាណ៩៩% ខណៈបច្ចុប្បន្នទំហំផ្គត់ផ្កង់ថាមពលរដ្ឋអគ្គិសនីវិញប្រមាណ២២០០មេហ្គាវ៉ាត់។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការប្រើប្រាស់ថាមពលអគ្គិសនី គ្រប់គ្រាន់ ដែលខុសគ្នាទៅនឹងសម័យមុនដែលពលរដ្ឋប្រើភ្លើងចន្លុះ ឬប្រេងកាត។ តែយ៉ាងណា ទោះបីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅបន្តទិញប្រភពថាមពលពីបណ្តាប្រទេសជិតខាងដដែល។ កត្តានេះ បានធ្វើឱ្យអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ប្រភពកកើតថាមពលឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ជាពិសេសមានតម្លៃថោកជូនពលរដ្ឋ ជាជាងការទិញពីក្រៅប្រទេសដែលមានតម្លៃថ្លៃ។
    3/15/2023
    13:41
  • តើគណបក្សក្រៅរដ្ឋាភិបាលមានជំហរយ៉ាងណាក្នុងការចូលរួមបោះឆ្នោតសកល?
    នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងត្រូវប្រកាសឲ្យគណបក្សនយោបាយនានា ដែលមានបំណងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ទៅចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្រៅពីគណបក្សកាន់អំណាច គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានត្រៀមលក្ខណៈរួចជាស្រេចថានឹងចូលរួមបោះឆ្នោតដោយឥតរួញរា ហើយគណបក្សខ្លះទៀតកំពុងតែធ្វើការវាយតម្លៃបរិយាកាសមុនការបោះឆ្នោតនៅឡើយ ខណៈថ្ងៃបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
    3/14/2023
    10:55
  • តើ​ទំ​នាក់​ទំនង​កម្ពុជា ​និង​ចិន​ប្រែ​ប្រួល​បែប​ណា ​ខណៈ​លោក​ស៊ី ​ បន្ត​កាន់​អំ​ណាច​មួយ​អាណ​ត្តិ​ទៀត​?
    លោក​ ស៊ី ​ជីន​ពីង​ នៅ​បន្ត​កាន់​អំណាច​ជា​ប្រ​ធា​នា​ធិប​តី​ចិន​មួយ​អាណត្តិ​ទៀត​ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​សភា​ចិន​គាំទ្រ​១០០%​ ដោយ​គ្មាន​ឡើយ​សំឡេង​ជំទាស់​ និង​អនុប្បវាទ​។​ ខណៈ​ដែល​ប្រទេស​កម្ពុជា ​និង​ចិន​នៅ​តែ​អះ​អាង​ថា​ជា​មិត្ត​ភាព​ដែក​ថែប​ និង​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​នោះ ​អ្នក​តាម​ដាន​នយោ​បាយ​វិភាគ​ថា​ គ្មាន​ការ​ប្រែ​ប្រួល​អ្វី​ជា​ធំ​ដុំ​ឡើយ​ នៅ​ពេល​លោក​ ស៊ី​ បន្ត​កាន់​អំណាច​រហូត​ដល់​៣​អាណត្តិ​នោះ។​
    3/13/2023
    11:50

Andere hörten auch

Über ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Sender-Website

Hören Sie ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ, ភ្ញៀវប្រចាំថ្ងៃ und viele andere Radiosender aus aller Welt mit der radio.at-App

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Jetzt kostenlos herunterladen und einfach Radio & Podcasts hören.

Google Play StoreApp Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Zugehörige Podcasts

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Zugehörige Sender