Partner im RedaktionsNetzwerk Deutschland
StartseitePodcasts
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

Podcast នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)
Podcast នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

hinzufügen

Verfügbare Folgen

5 von 24
  • ហាមជក់បារី Défense de fumer
    ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។  នៅ​សម័យ​មុន​ របប ប៉ុល ពត ខ្មែរ​យើង​ទាំងចាស់​ទាំង​ក្មេង​ គ្មាន​ទម្លាប់​ចូល​តៀម​កាហ្វេ​ព្រឹកថ្ងៃ​ល្ងាច ហើយ​ក៏​គ្មាន​តៀម​កាហ្វេ​ណា​ក្រៅ​ពី​ភោជនីយដ្ឋាន​ធំៗ​ ដូច​ជា La paillotte ឬ Pacific។ ជាពិសេស​ កាលខ្ញុំ​ទៅដល់​ស្រុក​បារាំងចុង​ឆ្នាំ​១៩៧៤ ខ្ញុំ​សង្កេត​ឃើញ​មាន​ទម្លាប់​មួយ​ គឺនិស្សិត​បារាំង​ គេប្រមូល​ផ្តុំ​គ្នា​ក្នុង​តៀម​កាហ្វេ​ ក្រោយ​ពេល​បាយ​ថ្ងៃត្រង់​ ថែម​ទាំង​ជក់​បារី​ បង្ហុយ​ផ្សែង​​ខ្មួរខ្មាញ់​ ដូច​មាន​ចុះ​អ័ព្ទ​ទាំង​ថ្ងៃ។​ ខ្ញុំ​មិន​ប្រកាន់​យក​ទម្លាប់​នេះទេ ពីព្រោះ​មិន​ចង់​ស្រូប​យក​ផ្សែង​បារី ដែល​អ្នក​ជក់​បង្ខំ​ឱ្យ​យើង​ដក​ដង្ហើម​តាម​មាត់​បង្ហុយ​ស្អុយ​ផ្សែង​របស់​គេ​យ៉ាង​ព្រហើន។ ខ្ញុំ​ប្រកាន់​យក​ឥរិយាបថ​នេះ​ រហូត​ដល់​មាន​ច្បាប់​ហាមឃាត់​កុំ​ឱ្យ​ជក់​បារី​ លើកលែង​តែ​នៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​អ្នក​ជក់។​ En effet, la Convention cadre de l'Organisation mondiale de la santé​ pour la lutte anti-tabac du 21 mai 2003 ratifiée par décret du 22 mars 2005 invite toutes les autorités publiques à lutter contre le tabagisme passif. La France a dès lors introduit dans le code de la santé publique l'article L.3511-7. Pour compléter, une circulaire du 17 septembre 2008 précise que des espaces extérieurs pouvant recevoir les fumeurs sont "les terrasses totalement découvertes quand bien même, elles seraient closes sur leurs côtés" et "les terrasses couvertes mais dont le côté principal serait également ouvert". ផ្ទុយ​ទៅវិញ លាន​ឬ​លំហ​ជាប់​នឹង​តៀម​កាហ្វេ​មួយ​នោះនៅស្រុក​បារាំង ម្ចាស់​ហាង​ទុក​ចន្លោះ​តែ​៥០cm វាស់​ពី​ដំបូល​ដល់​ជញ្ជាំង​ខាង​លើ​ ទុក​ឱ្យ​ផ្សែង​បារី​ចេញ​តាម​នោះ។ ពិត​មែន​ហើយ​ ជញ្ជាំង​ទាំង​៣ជ្រុង​ផ្សេងទៀត​ បិត​ហ៊ុំ​ជិត​លំហ​ឬ​លាន​ Terrasse នៃ​ភោជនីយដ្ឋាន​នោះ។ សមាគ​ម​ឈ្មោះថា «សិទ្ធអ្នក​មិន​ជក់​បារី»​ បាន​ដាក់​ពាក្យ​ប្តឹង​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះថា Indiana Café នៅ​តាម​ដង​វិថី​ Montmatre ក្រុង​ប៉ារីស​ ដោយ​យក​ទឡ្ហីករណ៍​​ថា​មិន​គោរព​ច្បាប់​ ព្រម​ទាំង​​បទបញ្ជា​ គឺ règlement R. 3512 – 2, 2è​ នៃ​ក្រម​សុខាភិបាល​សាធារណៈ​។ បទ​ល្មើស​នេះ​ជាបទ​លហុ ​ដែល​ត្រូវ​បង់​ពិន័យ​តែប្រាក់​កាស​ប៉ុណ្ណោះ។ អ្នក​មិន​ជក់​បារី​ចាញ់​ក្តី​ទាំង​ពីរ​ដង​នៅមុខ​សាលា​ដំបូង​ផង​និង​សាលាឧទ្ធរណ៍​ផងទៀត ហើយ​ប្តឹង​ឡើង​ដល់​តុលាការ​កំពូល។​ L'article L.3511-7 du code de la santé publique prescrit, quant à lui,​​ qu'il "est interdit de fumer dans les lieux affectés à un usage​​ collectif, notamment scolaire, et dans les moyens de transport collectif, sauf dans les emplacements expressément réservés aux fumeurs." ក្រៅពីនេះ​ សមាគម«សិទ្ធអ្នក​មិន​ជក់​បារី»​ សំអាង​លើ​អង្គច្បាប់​មួយ​ទៀត គឺ​សារាចរ​ថ្ងៃទី​១៧ ​ខែ​កញ្ញា​ ឆ្នាំ​២០០៨ ដែល​ឱ្យ​និយម​ន័យ​ថា អ្វី​ទៅ​ជា​លំហ ឬ Terrasse ​នោះ។​ សាលដីកា​សាលា​ឧទ្ធរណ៍​សំអាង​ទៅលើ​ចន្លោះ​៥០cm ថា​គ្រប់​គ្រាន់​ឱ្យ​ផ្សែង​បារី​ហុយ​ចេញបាន​ ទើប​វិនិច្ឆ័យ​សេចក្តី​ឱ្យ​សមាគម​ចាញ់។ សាលដីកា​នេះ​គ្មាន​អង្គ​ច្បាប់​ជា​សំអាង​ទេ ដ្បិត​អី​សារាចរ​មា​នតម្លៃ​ត្រឹម​តែ​ជាការ​ណែនាំ​របស់​ក្រសួង​ប៉ុណ្ណោះ គឺថា មិន​មែន​ជា​ច្បាប់​ ជាបទបញ្ជា​អ្វីទាំងអស់​។ តុលាការ​កំពូល​ គប្បី​ឈរ​លើ​កំហុស​ផ្លូវ​ច្បាប់​នៃសាលាឧទ្ធរណ៍​នេះ​ ដើម្បីទាត់​ចោល​សាលដីកា​។ ផ្ទុយ​ទៅវិញ​ តុលាការ​កំពូល​ខ្លួន​ឯង​នេះ​ ក៏​សំអាង​លើ​អនុសញ្ញា​គំរូ​នៃ​អង្គការ​សុខភាព​អន្តរជាតិ​ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០០៤ និង​ច្បាប់​ក្នុង​ក្រម​សុខាភិបាល​ជាតិ ដែល​សុទ្ធសឹង​ជាឧបករណ៍​ប្រហោង​ធ្លុង​ មានត្រឹម​តែ​អំណះអំណាង​នូវ​គោលការណ៍​ដោយ​គ្មាន​ឃើញ​មាត្រា​ណាមួយ​ចែង​ឱ្យ​ច្បាស់​ថា អ្វីទៅ​ លានលំហ ឬ​ Terrasse នោះ។ ម្តង​នេះ សមាគម«សិទ្ធអ្នកមិនជក់បារី» បាន​ឈ្នះ​ក្តី​ ប៉ុន្តែ​សាលដីកា​តុលាការកំពូល​ឈរ​លើ​ខ្យល់​ដូច​គ្នា​នឹង​សាលាឧទ្ធរណ៍​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ គឺតុលាការ​តាំង​ខ្លួន​ជាអ្នក​ដាក់​បទបញ្ជា​ស្តីអំពី​លាន​លំហ​នេះតែម្តង។​ En l'espèce, la Cour de cassation aurait dû casser celui de la Cour​ d'appel pour défaut de motif outre une contradiction de motif au lieu de donner une définition technique de la terrasse ouverte d'un café s'érigeant ainsi en juge régulateur qui dicte les mesures règlementaires que voici: "la terrasse d'un établissement accueillant du public ne constitue pas un lieu fermé et couvert où s'impose l'interdiction totale de fumer, dès lors que close des trois côtés, elle n'a ni toit ni auvent, ou bien si, disposant d'un toit ou auvent, elle est intégralement ouverte en façade frontale." នៅ​ក្នុង​ព្រឹត្ត​បត្រ​មុន ខ្ញុំ​បាន​លើក​យក​ករណី​តុលាការ​សិទ្ធ​មនុស្ស​អឺរ៉ុប​ ដែល​ចេញបទបញ្ជា​ឱ្យ​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ មក​ធ្វើ​អត្ថាធិប្បាយ​។​ ថ្ងៃនេះ គឺ​តុលាការ​កំពូល​បារាំង​ដែល​ចេញ​សាលដីកា​ស៊ីជម្រៅ​មួយ​បែប​ទៀត គឺតាំងខ្លួន​ជា​ក្រសួង​ឬ​ជាអំណាច​នីតិប្រតិបត្តិ​ ដើម្បី​ឱ្យ​និយម​ន័យ​ថា​អ្វីទៅ​លាន​លំហ​តៀម​កាហ្វេ​ ដោយ​ចម្លង​យក​ត្រង់​ៗ​តែម្តង​នូវ​សារាចរ​ក្រសួង​សុខាភិបាល​ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០០៨  ដាក់​ចូល​សាលដីកា​របស់ខ្លួន​ ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ ២០១៣។ មុន​នឹង​បញ្ចប់​ ខ្ញុំ​សូម​បន្ថែម​ថា អាជីព​ជាចៅក្រម មិន​អនុញ្ញាត​ឱ្យ​ចេញ​សាលក្រម​គំរូ ឬ​ ផ្តន្ទាទោស​ជាគំរូ ឬក៏ បញ្ចេញ​មតិ​ជា​និន្នាការ​លើបញ្ហា​សង្គម​ណាមួយ​ ជាដាច់​ខាត​។ ទោះបី​ក្នុង​ករណី​ព្រឹត្តបត្រ​ថ្ងៃ​នេះ ចៅក្រម​ជាអ្នក​ជក់​បារី​ ឬមិន​ចូល​ចិត្ត​ហិត​ផ្សែង​បារី​ក៏ដោយ​។​ Cependant, il convient de souligner que les jugements et les arrêts qui s'égarent dans le "monde de l'exécutif" sont rares...
    10/29/2020
    6:44
  • សាលក្រមស៊ីជម្រៅ Arrêt incantatoire
    បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។  ពាក្យចាស់លោកថា «ចាស់​អាង​ស្លាប់ ពាល​អាង​កាប់ ក្មេង​អាង​យំ»។ ឥឡូវ យើង​បង្កើត​ពាក្យថ្មីមួយ ដែល​អាច​ក្លាយ​ជា​ពាក្យ​ចាស​ទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តី​ចាញ់ច្រាប សាលក្រម​បង្គាប់ ស៊ីជ្រៅ​បង្គួរ»។ ពាក្យ​ថ្មី​សន្លាង​ មិន​ទាន់​ស្លោក​នៅឡើយ​នេះ វាចាក់​ចំ​សរសៃ​បេះ​ដូង​នៃ​ច្បាប់ ដែល​ខ្លាច​រអា​ក្រែង​ សាលក្រម វា​ធំ​ជាង​ក្រឹត្យ​ ជាង​ច្បាប់​។ តាម​ការពិត​ តុលាការ​ត្រូវ​នៅ​ដោយ​ឡែក កុំ​បែក​គំនិត​ យក​សាលក្រមធ្វើ​ជាក្រឹត្យ​​ ដែល​បារាំង​ហៅថា gouvernement des juges។ រឿង​បែបនេះ កើត​មា​នឡើង​តាមរយៈ​ សាលដីកាមួយ​ចំនួន​ នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ជាពិសេស​សាលដីកា​ ចុះថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៣។ តុលាការ​ដាក់​ទោស​ប្រទេស​អ៊ីតាលី​ ដែល​មិន​គោរព​សិទ្ធមនុស្ស​ ផ្ញុក​អ្នក​ទោស​ដល់​ទៅ​ជិត​៧ម៉ឺន​នាក់​ ក្នុងពន្ធធនាគារពេញ​ផ្ទៃ​ប្រទេស​ ដែល​អាច​ទទួល​បាន​តែ​៤ម៉ឺននាក់​ ប៉ុណ្ណោះ (ស្ថិតិ​ឆ្នាំ​២០១០)។​ C'est l'arrêt Torreggiani c/ Italie sanctionnant la violation de l'article 3 de la CEDH en ce que les conditions de détention ne sont pas compatibles avec le principe de dignité humaine. En somme, l'Etat doit veiller à ne pas compromettre la santé et le bien-être du prisonnier. L'évidence même de la violation des droits de l'homme prisonnier résulte de la durée de la détention. Le Comité européen pour la prévention de la torture et des traitements inhumains préconise le seuil de 4m2 de l'espace habitable par détenu. Or, en l'espèce, une cellule collective n'offre au prisonnier que 3m2 par personne outre la durée moyenne de la détention oscillant entre 14 mois et 54 mois. នៅប្រទេសអ៊ីតាលី ក៏ដូច​នៅ​ប្រទេស​បារាំង​ដែរ គេមាន​បង្កើត​អង្គភាព​អនុវត្ត​ទណ្ឌកម្ម ដែល​មាន​ចៅក្រម​អនុវត្តទោស​ ជាអ្នក​ទទួល​បន្ទុក​ ដ្បិត​អី​ច្បាប់​នៃប្រទេស​ទាំង​ពីរ​នេះ បើក​សិទ្ធ​ឱ្យ​អ្នក​ទោស​ដាក់​ពាក្យ​សុំ​ចៅក្រម​ព្យួរទោស​ ដែល​នៅ​សេស​សល់​តិចតួច ដើម្បី​ឱ្យ​ឆាប់​បាន​ចេញ​ពីគុក ​ឬសុំ​ចេញ​មក​ព្យាបាល​ជំងឺ​  ជួប​គ្រួសារ​ ឬក៏ រក​ការ​ងារ​ធ្វើ​។ល។ ប៉ុន្តែ សាលដី​កា នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ គូស​បញ្ជាក់ថា ប្រទេស​អ៊ីតាលី ជាពិសេស​ អាជ្ញាធរ​ពន្ធនាគារ​ មិន​ធ្វើ​ ឬកម្រ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​សេចក្តី​នៃ​ចៅក្រម​អនុវត្តទោស​ណាស់។ អ៊ីចឹង ជីវិត​រស់​នៅ​ មិន​សម​ស័ក្តិ ជាមនុស្ស​ម្នាក្នុង​ងារ​ជាអ្នក​ទោស វា​កាន់​តែ​តឹង​តែង​ជាក់​ស្តែងឡើង ត្បិត​អី​​អ្នក​ទោស​ដែល​ចៅក្រម​អនុញ្ញាត​ឱ្យ​ចេញជួប​គ្រួសារ​ ទីបំផុត​ គាត់​នៅ​តែ​សំងំ​ក្នុង​គុក​ ដូច​ស្រូវ​ក្នុង​ជង្រុក​ ចង្អៀត​គ្នា​ដដែល។​ Quand bien même les prisonniers requérants ont obtenu leurs transferts dans d'autres cellules qui sont conformes à la norme de 4m2, outre la fin de peine de certains d'entre eux redevenus libres le jour du procès à Strasbourg, l'Etat italien est toujours tenu par l'obligation de réparer les préjudices subis par ces derniers dans la prison de Busto Arsizio dont M. Torreggiani était détenu et celle de Piacenza. Voici un morceau choisi de l'arrêt: "Même si la Cour admet qu'en l'espèce rien n'indique qu'il y ait eu intention d'humilier ou de rabaisser les requérants, l'absence d'un tel but ne saurait exclure un constat de violation de l'article 3. La Cour estime que les conditions de détention en cause, compte-tenu également de la durée d'incarcération des requérants, ont soumis les intéressés à une épreuve d'une intensité qui excédait le niveau inévitable de souffrance inhérent à la détention. នីតិវិធី​មុខ​តុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ដែល​ស្ថិត​នៅ​ខែត្រ Strasbourg ប្រទេស​បារាំង តម្រូវ​ឱ្យ​ ដើម​បណ្តឹង​ បើក​សំណុំ​រឿង​ប្តឹង​តុលាការ​ក្នុង​ប្រទេស​របស់​ខ្លួន រហូត​ដល់​តុលាការ​កំពូល​ចេញ​សាលក្រម​ឱ្យ​ចាញ់​សិន​ ទើប​មា​ន​សិទ្ធ​ដាក់​ពាក្យ​ចូលតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​។ គោលការណ៍​នេះ គោរព​អធិបតេយ្យ​នៃ​តុលាការ​របស់​ប្រទេស​នីមួយៗ​​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ គឺថា ទុក​ឱកាស​ឱ្យ​ប្រទេស​ដេល​ជា​​ចុង​ចោទ​ចាត់​វិធានការ​កែ​កំហុស​ឱ្យ​មក​ស្រប​តាម​ច្បាប់​វិញ។ នៅក្នុង​ករណី​ដែល​លើក​យក​មក​បរិយាយថ្ងៃនេះ អ្នក​ដើម​បណ្តឹង​ឈ្មោះ Torreggiani ជាអ្នក​នាំមុខ​ មិន​បាន​គោរព​នីតិវិធី​នេះទេ។ អ៊ីចឹង​ តើតុលាការ​វិនិច្ឆ័យ​សេចក្តី​បែបណា​ដែរ​?​ Profitant de cela pour battre en brèche le crédit de Torreggiani, le gouvernement italien multiplie les moyens d'irrecevabilité sans obtenir pour autant de succès. Car il est constant pour la Cour de Strasbourg que s'il appert que la règle de l'épuisement des voies de recours internes a pour finalité de permettre aux Etats parties de faire amende honorable, encore faut-il qu'il existe "un recours effectif et accessible". Telles furent ses décisions en dates des 19 février 1998 et 26 octobre 2000 dans les affaires respectivement de Dalia c/ France et Kudla c/ Pologne. សាលដីកា​មួយ​ទៀត នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៩៦ Aksoy c/ Turquie បាន​គូស​បញ្ជាក់​ក្នុង​អង្គហេតុ​ថា ទម្លាប់ឬទង្វើ​នៃ​រដ្ឋបាល​តួកគី​ដែល​ច្រាន​ចោល​១០០% នូវ​ពាក្យ​បណ្តឹង​ទាំងឡាយ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ ទង្វើ​បែប​នេះ​ធ្វើ​ឱ្យ​កាតព្វ​កិច្ច​នៃ​ដើម​បណ្តឹង​ ដែល​ត្រូវ​ឡើ​ងដល់​តុលាការ​កំពូល​ក្លាយ​ទៅ​ជា​ទង្វើ​ឥត​បាន​ការ​ជា​មុន​ស្រេច​ហើយ។ អាស្រ័យ​ហេតុនេះ បើ​តាម​អង្គ​ច្បាប់​ ផ្អែក​លើ​គោល​ការណ៍​ទូទៅ​នៃ​ច្បាប់​អន្តរជាតិ​ គឺ គោលការណ៍​«ប្តឹង​ឱ្យ​បាន​ការ»​ ឬបារាំង​ហៅថា Recours effectif គោល​ការណ៍​នេះ មានប្រៀប​ជាង​គោលការណ៍​ប្តឹង​ឱ្យដល់​កំពូល។ ទោះបី Torreggiani មិន​បាន​គោរព​នីតិ​វិធី​នេះក្តី ក៏​ទឡ្ហីករណ៍​នេះ ត្រូវ​តុលាការ​សិទ្ធមនុស្ស​អឺរ៉ុប ច្រាន​ចោល​ទៅវិញ ដោយ​នៅ​ចុង​បញ្ចប់​ វិនិច្ឆ័យ​សេចក្តីឱ្យប្រទេស​អ៊ីតាលី​ ចាញ់​ Torreggiani។ លើស​ពីនេះ​ទៅទៀត នៅ​ត្រង់​ចំណុច​មួយ​នៃ​អង្គហេតុ​ ដែល​នាំ​ឱ្យ​តុលាការ​វិនិច្ឆ័យ​សេចក្តីបែបនេះ តុលាការ​គូស​បញ្ជាក់ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ គប្បី​«ពន្យុះ»(inciter) ចៅក្រម​ និង​ រដ្ឋអាជ្ញា កុំ​ឱ្យ​ឧស្សាហ៍​ដាក់​ទោស​ជាប់​ពន្ធនាគារ​ពេក ឱ្យ​ងាករេ​ យក​ទណ្ឌកម្ម​ផ្សេង​ៗ​ ក្រៅពី​នេះផង។ សាលដីកានេះ ស៊ីជម្រៅ​ ពីព្រោះ​ លូក​ដៃ​ កកូរ​ ឡូកឡំ កិច្ចការ​ផ្ទាល់​នៃ​តុលាការ​ប្រទេស​នីមួយ​ៗ ដោយសារ​សំអាង​លើកត្តាតែមួយ គឺ​​មនុស្ស​ច្រើន​ជ្រុលពេក​ក្នុង​គុក​​។ តុលាការ​ និង ចៅក្រមស៊ើប​សួរ ដែល​សម្រេច​ដាក់​ទណ្ឌិត​ និង​ជន​ជាប់​ចោទ​ក្នុង​ពន្ធនាគារ​ គឺធ្វើ​ការ​វិនិច្ច័យ​សេចក្តីបែបនេះ​ ទៅតាម​អង្គហេតុ និង​ អង្គច្បាប់​ មិន​មែន​ឈរលើ​នយោបាយ​ចង់​ឱ្យ​អ្នក​ទោស​រស់​ស្រួល​សម​ជា​មនុស្ស​ម្នា​នោះទេ។ បើ​រដ្ឋ​អំណាច​ មិន​គ្នាន់គ្នេរ​ សង់​ពន្ធនាគារ​បន្ថែម ឬក៏រក​​រក្សា​សន្តិសុខ​សង្គម​ ពីដំបូង​ទីទេ ចៅក្រម​មិន​អាច​ទទួល​យក​កត្តាទាំង​នេះ​ ជាអង្គ​ហេតុ​ក្រៅ​សំណុំ​រឿង​ ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជាអ្នក​ចៅក្រម «ចំក្រៅ»បានឡើយ។ ចៅក្រម​ ត្រូវ​នៅ​ចំកណ្តាល​សាច់​រឿង​ ទើប​មា​នយុត្តិធម៌​។​ Pour terminer, dans l'arrêt du 10 janvier 2012, Ananyev c/ Russie, la Cour de Strasbourg osait énoncer des mesures précises afin de réduire le nombre de détention provisoire. Regrettable est la confusion entre juger et gouverner.
    10/23/2020
    7:23
  • រចនាបទ​នយោបាយ Design Politique
    នៅលើដងវិថី​ខ្លះ គេ​ឃើញ​មាន​ភូមិគ្រឹះ​ល្អប្រណីត​ ដិត​ជាប់​ដោយ​រថយន្ត​ទំនើប​តូច​ធំ​ ចត​ក្នុងទីធ្លា។​​ រីឯ​ រចនាបទនយោបាយ​ ដែល​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ គេ​មិន​អាច​ឃើញ​ ដោយ​ងាយៗ​ឡើយ។ ព្រឹត្តបត្រ​ថ្ងៃនេះ ឆាយ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី «រចនាបទ​នយោបាយ» ឬ Design Politique។ ទេសចរ​ដែល​នាំ​គ្នា​មក​លេង​តំបន់​អង្គរ​ខែត្រ​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គេ​មិន​ស្វែង​រក​ទេសភាពថ្មីប្លែកៗ​ ឬ​ផ្លូវ​បំបែក​ជា​ ៨ ៩ ទិស ឬក៏​ភូមិគ្រឹះ​ ត្នោតលៃខ្ពស់​ស្កឹមស្កៃ​កប់​ពពក​នោះទេ។ ទេសចរខ្មែរ​ទាំងឡាយ​នេះ ដែល​ភាគ​ច្រើន​មកពី​រាជធានីភ្នំពេញ​ ស្វែង​រក​អ្វី​មួយ​ដែល​ធ្លាប់​បាន​ឃើញ​រាប់​សិប​ដង​រួច​មកហើយ ហើយ​ក៏​នៅតែ​ចង់​ឃើញ​ទៀត គឺ​ស្វែង​រកមើល​ Design ដ៏​ល្អបវរ​នៃប្រាសាទ​ថ្ម មាន​អង្គរវត្ត​ តាព្រហ្ម​ បាយ័ន​ ចៅសាយ​ ព្រះ​ខ័ន​ នាគព័ន្ធ ។ល។ ពាក្យ  Design អាច​យល់​ជាខ្មែរថា រចនាបទ​។ សួរ​ថា រចនា​បទ​ទាំងឡាយ​ ព្រម​ទាំង​រចនាបទ​នយោបាយ​ វា​មាន​ភិន​ភាគ​យ៉ាងដែរ? Au Japon, il existe un parti politique se voulant être le pendant asiatique et bouddhiste de la doctrine chrétienne genre parti Démocratie Chrétienne chère à feu Aldo Moro en Italie. Donc au Japon, c'est le parti Komeito, l'un des sept parties politiques participants à la coalition anti Parti Libéral Démocrate (PLD). Cette coalition a gouverné le Japon pendant dix mois, entre août 1993 et juin 1994. Aujourd'hui le Komeito est le 4eme parti politique après le PLD, le parti socialiste et le parti communiste japonais. Le Komeito se veut parti du gouvernement éclairé soutenant la distinction entre religion et Etat, tout en voulant appliquer les principes religieux du bouddhisme à la politique japonaise. ​រចនាបទ តម្រូវ​ទៅតាម​កាលៈទេសៈ​ និង​ចំណង់​ជំនោរ​ចិត្ត​មនុស្ស។ កាលៈទេសៈ​សព្វ​ថ្ងៃ​សម័យ​កូវីដ​១៩​នេះ សាលា​បឋម​សិក្សា​វត្តបូព៌ា​ នៅសៀមរាប បា​នកែច្នៃ​កម្មវិធី​បន្ថយ​​សិស្ស​ពី​៦០នាក់ មក​ត្រឹមតែ ២០នាក់ ក្នុង​មួយ​ថ្នាក់​ និង​ចំនួន​ថ្ងៃសិក្សា​ពី​១សប្តាហ៍​ ៦ថ្ងៃ មកត្រឹមតែ​២ថ្ងៃ ក្នុង​មួយ​សប្តាហ៍​វិញ។ សិក្ស​ណា​ដែល​មិន​បាន​ចូលរៀន​ក្នុងថ្នាក់​ ឬថ្ងៃណា​ដែល​សិស្ស​មិន​បាន​មក​រៀន​ក្នុង​សាលា​ លោកនាយក ពឹង គឹមឆេន ទម្លាក់​មេរៀន​ក្នុង​កន្ត្រក​ប្រព័ន្ធ​អ៊ិនធ័រនែត​ ផ្សព្វផ្សាយ​តាម​ផ្ទះ​សិស្សានុសិស្ស​ឱ្យ​បាន​ទទួល​ចំណេះ​ដឹង​ព្រមៗគ្នា​។ គរុកោសល្យ​តាម​រចនាបទ​នេះ តម្រូវ​ឱ្យ​ដំឡើង​កម្លាំង​នៃប្រព័ន្ធ​អ៊ិនធ័រនែត​ ដោយ​ចំណាយ​ថវិកា​បន្ថែម​លើស​ពី​ពេល​ធម្មតា។ C'est la voie de la sagesse, vu que nous vivons une période transitoire allant vers le vaccin anti covid-19. En effet, le directeur a conçu un design pédagogique inspiré par l'homme pas par la technologie. Le débit habituel du réseau internet de l'école étant ce qu'il est, si le directeur avait été inspiré par la technologie sans oser la performer, les 6 000 élèves auraient trouvé plus de loisirs que le plaisir de recevoir les enseignements en temps et en heure. C'est la même chose en automobile. Chez Jaguar, dans son nouveau centre de design près du site de Gaydon en Angleterre, Julian Thomson a déclaré : "Nous concevons ici des voitures inspirées par l'homme, pas par la technologie". (Le Figaro, 15/10/2019). កាល​ដែល​មិន​ទាន់​មាន​គ្រឿង​ អេឡិចត្រូនិក ក្នុង​រថយន្ត​ ការ​ប្រកួត​ប្រជែង​គ្នា​តាម​ទីផ្សារ​ សំអាង​លើ​ភាពរឹង​មាំ​នៃ​គ្រឿង​ម៉ាស៊ីន​។ បច្ចុប្បន្ន​កាល​ រចនា​បទ​នៃ​ទ្រង់​ទ្រាយ​រថយន្ត​ មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​អ្នក​ទិញ​ ពីព្រោះ​ម៉ាស៊ីន​ដែលល្អ​ឥត​ខ្ចោះ​ អាច​បើក​លឿន​ដូច​ហោះ ក៏​គេ​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅបាន​ទេ ពីព្រោះ​វា​ជាប្រភព​នៃគ្រោះថ្នាក់​សម្រាប់​ខ្លួន​ឯង​និងអ្នក​ដទៃ​ ណាមួយ​ទៀត​ វា​ខុស​នឹង​ច្បាប់​ចរាចរណ៍​ដែល​កម្រិត​ល្បឿន​បើកបរ​។ រីឯ​រចនាបទ​នយោបាយ​ក៏​តម្រូវ​ឱ្យ​គណបក្ស​នីមួយៗ​​​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព សមភាព​ យុត្តិធម៌​ កម្រ​មា​នឬគ្មាន​គណបក្ស​ណា មាន​ភាពក្លាហាន​ហ៊ាន​ចរចា​ជាមួយ​រាស្ត្រ​ថា គេ​នឹង​ប្រកាន់​លទ្ធិ​រើសអើង​ពូជសាសន៍​ សម្លាប់​រង្គាល​ បែបក្រុម​អ៊ីស្លាម​ជ្រុល​និយម ហៅថា ជីហាត ឬ Daech នោះ​ណាស់។ សូម្បី​តែ​របបប៉ុលពត​ ខ្មែរក្រហម​ ក៏​បន្លំឈ្មោះថា កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ រីឯ​រចនា​បទ​គណបក្ស​ពុទ្ធសាសនានិយម ដែល​គេឃើញ​មាន​នៅប្រទេស​ជប៉ុន​ ឈ្មោះ​គណបក្ស​ Komeito ក៏​គេ​មិន​ជ្រុល​និយម​យក​សាសនា​ជា​ធំ ដូច​ក្រុម​អ៊ីស្លាម​ Daechនោះទេ។ Komeito ប្រកាសថា​ ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ សាសនា និង នយោបាយ ក្នុង​ន័យថា មិន​មែន​សម្តេច​ព្រះសង្ឃរាជ ជា​មេគណបក្ស​ ឬក៏ ការ​បែង​ចែក​វណ្ណៈ​ជា​ធរមាន​ក្នុង​ជួរ​ព្រះ​សង្ឃ​ ត្រូវ​បាន​យក​ជា​រចនាសម្ព័ន្ធ​នយោបាយ​របស់​បក្ស​ Komeito ក៏​ទេ​ដែរ។ Vu ainsi l'acte de création politique parait bien désincarné. Les Japonais conçoivent ici des lignes politiques inspirées par l'homme, pas par la soif du pouvoir. Force est de souligner que le Komeito est issu de la branche laïque de l'école bouddhiste Nichiren Shoshu. En France, depuis une dizaine d'années, les collectivités territoriales et les services de l'Etat voient dans le design un outil de transformation de l'action publique. Cependant, il n'existe aucune vision d'ensemble ni vraie réflexion sur le bon usage du design appliqué à la conception de politique publique. Il est sans conteste que le design a la cote auprès des administrations. L'on se demande dès lors, s'agit-il là des feux de paille successifs ou un changement de fond ? Et en quoi le design peut-il redonner de l'oxygène à la politique qui somnole ? Certains optimistes voire opportunistes prétendent que le design est l'outil de résolution des grands problématiques économiques et sociales de notre temps. នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ រចនាបទ​នយោបាយ​ ដែល​មា​នជំហរ​ «ស្នេហាជាតិ» ប្រឈម​នឹង​បែបបទ​នៃ​ជីវិត​ដែល​បាន​រចនា​មនុស្ស​ឱ្យ​ស្រឡាញ់​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​ ជាង​អ្វី​ទាំងអស់។ ឧទាហរណ៍​ ស្តេចកន ដែល​ធ្វើ​សង្គ្រាម​បាន​ជោគជ័យ​ និងធ្វើ​គត់​ហ្លួង​សុគន្ធបទ​ បណ្តាល​ឱ្យ​ព្រះអនុជ​ពញ្ញាចន្ទ​រាជា ភៀសខ្លួន​ទៅស្រុក​ទេព គឺប្រទេស​ថៃ​។ លុះ​ដល់​ថ្ងៃ​ត្រូវ​ប្រើ​កលល្បិច​ថា​ចេញ​ទៅ​ទាក់​ដំរី​សថ្វាយ​ស្តេច​សៀម ដើម្បី​បាន​រេហ៍ពល​ហែរហម​ចូល​មាតុភូមិ​កម្ចាត់​ស្តេច​កន​ ពញ្ញាចន្ទរាជា ក៏​បបួល​ពញ្ញាអុង​ ថា​«អ្នក​បងលែង​គិត​ស្រុក​យើង​ហើយឬ?» ពញ្ញា​អុង​ដែល​ត្រូវ​បាន​ស្តេច​សៀម​ប្រគល់​ឱ្យ​គ្រប់​គ្រង​ស្រុក​សុវណ្ណខាក់លោក ក៏​ឆ្លើយ​ថា «បង​បាន​ប៉ុណ្ណេះ​ហើយ បងក៏​សុខណាស់​ហើយ... ចំណែក​ស្រុក​ខ្មែរ​វិញ បង​លែង​នឹក​រលឹក​អាលោះ​អាល័យ​ហើយ តាម​តែ​អ្នក​អូន​គិត​គូរ​ចុះ»។ ដោយ​សង្ខេប រចនា​បទ នយោបាយ​ គឺ​ជាផ្នត់​គំនិត​នៃអ្នក​ដឹកនាំ៕​
    9/24/2020
    6:31
  • ពន្លឺបរមាណូ Energie nucléaire
    មនុស្ស​ត្រូវការ​ពន្លឺ អ្នក​ជំងឺ​ត្រូវការ​ថ្នាំ។ ទាំងពីរមុខ​នេះ បើ​គេប្រើ​ខុស​របៀប​ វា​នឹង​នាំមក​នូវ​សេចក្តីវិនាស​ទៅវិញ។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឆាយ ហុក​ផេង លើកយក​ប្រធានបទ«ពន្លឺបរមាណូ » មក​ធ្វើ​អត្ថាធិប្បាយ។ ​ នៅពេល​រាត្រី​ សូម្បីតែ​សត្វ​អំពិល​អំពែក​ ក៏​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល​ចង់​មើល​វា​ហោះហើរ​ភ្លឹប​ភ្លែតៗ​ ជ្រែក​ស្បៃ​​អន្ធការ។ យ៉ាង​ណាមិញ បថុជ្ជន​ដូច​យើង​រាល់​គ្នា​នេះ ដែល​ជា​មនុស្ស​អវិជ្ជា​ ទើប​បា​នជា​ដិត​ជាប់​នឹង​វដ្តសង្សារ​ ស្លាប់​កើតៗ​នោះ គេ​ប្រដូច​បាន​ទៅនឹង​ពន្លឺអំពិល​អំពែក​ដូច្នេះ​ឯង​។ ជាទូទៅ​ ជីវិត​មនុស្ស​ពឹង​លើ​ពន្លឺ នេះជាការពិត​ ពន្លឺព្រះអាទិត្យ​ព្រះច័ន្ទ​ ពន្លឺ​ហ្វូង​ផ្កាយ​លើ​មេឃ​ ដើម្បី​តម្រង់​ទិស ពន្លឺ​ចង្កៀង​គោម​ដុត​ប្រេង​កាត​ដុត​ខ្លាញ់​ត្រី ។ល។ បច្ចុប្បន្ន​កាល​ ពន្លឺ​មួយ​ដែល​យើង​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល ភ្លេច​គិត​ដល់​មហន្តរាយ​ បណ្តាល​មក​ពី​កាកសំណល់​របស់​វា គឺពន្លឺ​បរមាណូ។​ Disons le tout de suite qu'il est possible d'éviter deux défauts majeurs des réacteurs nucléaires existants, lesquels sont la voracité en uranium des centrales ainsi que leur production des déchets radioactifs. Et ce, sans parler du péché originel du système actuel de production de l'énergie nucléaire par les usines à fission en service. Selon le scientifique Daniel Ingersoll: "Aux débuts du nucléaire, les chercheurs faisaient peu de cas des risques potentiels, et dont la sûreté intrinsèque des différents réacteurs envisagée n'était pas importante, parce qu'il régnait alors un fort sentiment d'urgence" (Science & Vie, nov. 2011, p.73). ប្រវត្តិដើម​នៃការ​ផលិត​ថាមពល​ អ្នក​ប្រាជ្ញ​មានគម្រោង​ដែល​ជា​គំនិត​ដើម​ខ្ទង់​១២០​បែប​ ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​ ដូច​បច្ចេកទេស​ប្រើ​រ៉ែ​មួយ​បែបទៀត​ឈ្មោះ  Thorium មិនមែន​ Uranium ដូចសព្វ​ថ្ងៃ​នេះទេ។ ​រ៉ែ Thorium នេះ គេរកឃើញ​មាន​ច្រើន​ជាង​ Uranium ដល់ទៅ៤ឯណោះ នៅលើ​ផែន​ដី​យើង​នេះ។ បទពិសោធថាមពល​ធ្វើ​ចេញពី​ Thorium ចេះតែ​វិវឌ្ឍ​ទៅ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក​ខ្វាយខ្វល់​ចង់​បាន​គ្រាប់​បែក​បរមាណូ​មុន​រុស្ស៊ី ដូច្នេះ​មានតែ​ Uranium ទេ ដែល​អ្នក​ប្រាជ្ញ​បាន​ពិសោធ​ដឹង​ថា វាអាច​ផលិត​ plutonium ដែលជា​សារធាតុ​ដើម អាច​ធ្វើ​គ្រាប់បែក​ប្រល័យ​លោក​បរមាណូ បាន។ លុះ​បាន​គ្រាប់បែក​នេះមុនគេ សហរដ្ឋអាមេរិក ក៏​កំញើញ​រុស្ស៊ី​ ដែល​ចង់​លេប​ត្របាក់​ប្រទេស​ជប៉ុន​ ដែល​កំពុង​តែ​ថយ​ដៃ​ក្នុង​ការ​វាយ​សឹក​សង្គ្រាមលោក​លើកទី២​ ហើយ​ក៏​យក​លេស​ថា «បង្ក្រាបជប៉ុន» សហរដ្ឋអាមេរិក​ក៏ទម្លាក់​គ្រាប់បែកពីរគ្រាប់​លើក្រុង​ ណាហ្គាសាគី និង ហ៊ី​រ៉ូស៊ីម៉ា ធ្វើ​ឱ្យ​រុស្ស៊ីរអា មិន​ហ៊ាន​បំពេញ​មហិច្ឆតា​របស់ខ្លួន​ លើកោះ​ជប៉ុននានា។ ចាប់ពីគ្រានោះ​មក ថាមពល​ផ្នែក​យោធា​និង​ផ្នែក​ស៊ីវិល ដែល​ប្រើ​រ៉ែ Uranium ទាំងស្រុង​នេះ ទោះបី​ពីដំបូង​ទី អ្នក​ប្រាជ្ញ​មិន​ទាន់​មាន​ឱកាស​ប្រៀបធៀប​គុណ​សម្បត្តិ​និងគុណវិបត្តិ​នៃរ៉ៃ​ Thorium និង​ Uranium ក្តី ក៏​ជំនោរ​នយោបាយ​ប្រឈម​នឹង​ការ​ប្រញាប់​បន្ទាន់​ ត្រូវ​ឱ្យប្រើ​​ Uranium 235  រហូត​ដល់​សព្វថ្ងៃ​ ដោយ​បំភ្លេច Thorium ចោល ពីព្រោះ​ Thorium ដែល​នៅ​ចុង​បញ្ចប់​ ក្លាយ​ជា​និស្សន្ទវត្ថុ Produit dérivé គឺទៅជា Uranium 232​ និង 233 មិន​អាច​ធ្វើ​គ្រាប់​បែក​បរមាណូ​យ៉ាងស្រួល​នោះទេ។ Le combustible thorium se présente sous forme de liquide et non en bâtonnets solides. Première expérience pratique, en novembre 1954, aux Etats-Unis, on a réussi à faire fonctionner les bombardiers stratégiques pendant 100 heures grâce au réacteur au thorium. En 1965, un deuxième prototype au thorium a tourné pendant 13 000 heures. En 1969, un véritable réacteur de 1 000 mégawatts a été dessiné. Cependant, en 1973, plus de financement pour ce genre de recherche aux USA. En France, il y a une dizaine d'année, les physiciens du CNRS, à Grenoble, ont dessiné un réacteur à 1 500 mégawatts. La Chine, quant à elle, a lancé début 2011 un vaste programme de 250 millions de dollars sur le concept thorium. En effet, un réacteur de 900 mégawatts produit en moyenne chaque mois 500 000 mégawatts/h, ce qui correspond à la consommation de 400 000 foyers environ. ​សេចក្តី​បារម្ភជាទូទៅ​ មិន​ថា​ជាតិ​សាសន៍​ណាទេ គឺខ្លាច​ក្រែង​សំណល់​បន្ទាប់ពី​ផលិត​ថាមពល​អគ្គិសនី​រួច​ហើយ កាកសំណល់​អាតូមិក ដែល​ដិតដាម​ដោយ​វិទ្យុសកម្ម ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ និង​អាយុជីវិត​មនុស្ស​លោក ក្នុង​រយៈ​កាល​រាប់​សែន​ឆ្នាំទៅមុខ​ទៀត ដោយ​ហេតុ​ថា គ្មានអ្នក​ប្រាជ្ញ​ណារក​ឃើញ​មធ្យោបាយ​បន្សាប​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ។ ដូច្នេះ​ហើយ យើង​ត្រូវ​គូស​សម្គាល់​ថា ថាមពល​ Thorium បន្សល់​កាក​វា​ចំនួន​១ម៉ឺន​ដង​តិច​ជាង Uranium ពោល​គឺ​កាត​បន្ថយ​ហានិភ័យ​១ម៉ឺន​ដង។ ម្យ៉ាង​ទៀត​ និស្សន្ទវត្ថុ Produit dérivé នៃ​ Thorium ពិត​នឹង​កែច្នៃ​ឱ្យ​ក្លាយ​ទៅជា​គ្រាប់បែក​បរមាណូ​ គឺថា មិន​ដូច Uranium 235   នោះទេ។ នេះក៏​ជាគុណសម្បត្តិ​មួយ​ទៀត នៃ​រ៉ែ Thorium។​ Actuellement, le principal souci des gens est de préserver les générations futures des effets nocifs des déchets irradiés. On parle dès lors de réacteur génération 4, mais le problème reste entier. Cependant, une maigre consolation se dessine car se trouvant parmi les six réacteurs de la génération 4, le réacteur au thorium à sels fondus. Effectivement, "le minerai de thorium est dissous dans des sels fondus et introduit dans un circuit entourant la cuve du réacteur" (Op.cit, p. 64). តើ​យើង​ភ្លេច​ហើយឬ​ ថា​ដើម្បី​កាត់​បន្ថយ​អគ្គិភ័យ​ឆេះ​ព្រៃ​ បណ្តាល​មក​ពី​កន្ទុយ​បារី​ ជិត​១០​ឆ្នាំមកហើយ ក្រដាស់​រុំ​ថ្នាំជក់​ដែល​លក់​តាម​ទីផ្សារ​ ជា​ក្រដាស​ពិសេស​ម្យ៉ាង​ដែល​ឆាប់​រលត់​កាលណា​អ្នក​ជក់​ឈប់​បឺត​យក​ផ្សែង​ ឬក៏ ​ក្រវែង​ចោល​ទៅលើដី​ ក្នុង​ព្រៃ​​ឬ​លើគំនរ​សំរាម? ជាទីបញ្ចប់​ គិត​សព្វៗទៅ មនុស្ស​យើង​ខ្លាច​ណាស់​អគ្គិភ័យ ប៉ុន្តែ​សព្វថ្ងៃ​ចៀសប្រើ​ពន្លឺ​បរមាណូ​ពុំ​បាន​ ទោះបី​ជាវាកំពុង​នាំផ្លូវ​ឆ្ពោះ​ទៅរកកប្បវិនាស​ដោយ​ភ្លើង​ក៏ដោយ៕​
    9/9/2020
    6:07
  • លេខ​ពិត គឺគិតត្រូវ Chiffre exacte
    បើ​យើង​លេខ​ ៥ បូក​នឹង ​៤ គ្មាន​លេខ​អ្វី​បង្ហាញ​លទ្ធផល​នៃ​ការ​បូកលេខ​នេះទេ។​ ត្បិតអី គេ​និយាយ ៥បូក​នឹង​៤ គឺ​៥/៤ ប្រាំបួន។ បើ​គេ​សរសេរ​លេខ​ ៥ និង​លេខ ​៤ ជាប់គ្នា គេ​អាច​មើល​ថា ៥៤។ ព្រឹត្តបត្រ​នេះ បណ្ឌិត ឆាយ ហុក​ផេង ធ្វើ​អត្ថាធិប្បាយ​អំពី «លេខ​ពិត​ គឺ​គិត​ត្រូវ»។ តម្លៃ​ទំនិញ​ ឬ​ម៉ោង​ពេល​ដែល​គេ​ចំណេញ​ដោយ​ដើរ​ផ្លូវកាត់​ ឬក៏​ទម្ងន់​មនុស្ស​ ស្គមឬធាត់ ទំាំង​អស់​នេះ​ គេ​ប្រើ​ចំនួន​គឺ​ជា​ប្រើ​លេខ​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ទើប​ស្តាប់​គ្នា​បាន។ ឧទាហរណ៍​ ផ្លែទៀប​​១គីឡូក្រាម ថ្លៃ​១ម៉ឺន​រៀល។ មនុស្ស​ទាប​តូច​ស្តើង​ ទម្ងន់​៤០គីឡូក្រាម មនុស្ស​កម្ពស់​១ជំហរទ្វារ​ផ្ទះ មាន​ទម្ងន់​៣ដង​លើនេះ​ជាអាទិ៍។ ប៉ុន្តែ ខ្មែរ​យើង​មាន​ក្បាច់​រាប់​ក្រៅ​ពីនេះ ដូច​ជា​១ផ្លូន ១តៅ ១យោជន៍ ១ហាត់។ ដោយ​ឡែក ចំនួន​ក៏​អាច​ជា​ចំណោទ​ក្នុង​ការ​យល់​ដឹង​ប្រសិន​វា​មិន​គ្រប់​ក្បាច់​ ឬ​ក៏​ហួស​ប្រមាណ​ហួស​ពី​ការ​ស្មាន​ ដូច​ជា​ចំនួន​រាប់​សែន លាននាក់​ ដែល​ត្រូវ​បាន​រងគ្រោះ​មហន្តរាយ​ប្រល័យ​ពូជសាសន៍​ ទុរ្ភិក្សភ័យ​ បាក់​ទំនប់​ ឆ្លាយ​ប្រឡាយ​ ស៊ូណាមិ អគ្គិភ័យ​។ល។​ Le nombre pluriel est composé à partir de deux. Cependant, deux têtes pensantes qui comptent le nombre des manifestants ne donnent pas forcément le même chiffre. Il est dès lors constant que les organisateurs événementiaux avancent un nombre plus important que le chiffre donné par la préfecture. En effet, nous avons tous appris à faire la différence entre nombre, chiffre et numéro outre les différents points de vue selon que le compteur se trouve dans le même camp ou dans le camp opposé. Personnellement, je suis aussi sensible à la force du chiffre. Entre un grand chiffre d'affaire et un petit chiffre d'affaire, l'on devine sans peine la taille de l'entreprise. Mais attention tout de même, une grande firme qui est au bord de la faillite débite un toute petit chiffre d'affaire. ខ្មែរ​យើង​និយម​ប្រើ​ពាក្យ​លេខ​អត្តៈ បើ​និយាយ​អំពី​ហោរាសាស្ត្រ​ ទស្សន៍​ទាញ​តាម​ជើង​លេខ​ថ្ងៃខែ​ឆ្នាំ​កំណើត​។ បើ​ឱ្យ​លេខ​ត្រូវ ហោរទាញ​ត្រូវ។ តើ​វា​ដូចគ្នា​នឹង​លេខ​ឆ្នោត​លេខ​ឡូតូ​ឬទេ? ខុស​១លេខ​​ខាត​១លាន។ កម្រ​នរណា​មាន​បាន​នឹង​ល្បែង​ទាំង​នេះណាស់។ ចុះ​ហោរា​វិញ គេ​មិន​ថា ភូត​នៅ​ហោរ​ ចោរ​នៅ​ជាង​? តាមការ​ពិត បើ​យើង​ស្រពិច​ស្រពិល​នឹង​លេខ​ខ្លួន​ឯង​ កុំ​បន្ទោស​ថា ហោរភូត​ភរ។ ជាង​ដែល​ក្លាយ​ជា​ចោរ​ ក៏​អាស្រ័យ​លើ​តារាង​លេខ​នេះ​ដែរ។ ខូច​១​ថា​២ ខូច​ប៊ូស៊ី ថែម​សម្បុកអ៊ែរ ផ្លាស់ថ្មីមួយ​ទៀត ទោះបី​វា​នៅ​ប្រើប្រាស់​បា​ននៅឡើយ ក៏ដោយ។ Par ailleurs, l'importance des chiffres est un mal inhérent à toutes les administrations. On entend souvent les gens parler de statistique alors qu'il s'agit plutôt des chiffres voire la ration ou le rapport entre deux valeurs données à savoir rapport qualité/prix, nombre de lits/nombre de malades, les délits poursuivis/ les délits jugés etc. Une ration exprime le rapport de deux grandeurs, dont on attribue une signification particulière à certaines valeurs. On dit aussi coefficient, La statistique, quant à elle concerne les grands nombres, les phénomènes complexes. définition du Petit Robert: "étude méthodique des faits sociaux, par des procédés numériques, destinée à renseigner et aider les gouvernements". Par exemple, statistique de natalité, statistique de morbidité. ចំនួន​តុភ្ញៀវ​ពេល​រៀបការ គឺជា​សញ្ញា​នៃប្រព័ន្ធ​ក្នុង​សង្គម​របស់​គ្រួសារ​ទាំង​សង​ខាង ឬ​មួយ​ទៀត ក៏​វា​អាច​ជាកត្តា​រក​កម្រៃ​តាម​ចំនួន​ចំណង​ដៃ។ ជាសរុប​ នៅក្នុង​វិស័យ​ណាក៏ដោយ តួលេខ​ វា​កន្ទ្រាក់​អារម្មណ៍​ អ្នក​គ្រប់​គ្រង​ការងារ​ឱ្យ​ចាត់​វិធានការ​ផ្សេងៗ ដើម្បីទប់​ស្កាត់​ការ​បង់​ខាត​ប្រាក់​ចំណូល​ ឬ​ក៏ប្រមូលថាមពល​រក្សា​ការពារ​ដែន​ដី​ព្រៃ​សត្វ។ ទាំងអស់​នេះ សំដៅ​លើ​តួលេខ​ចំនួន​ប្រជាជន​ កម្ពស់​ទឹក​ជំនន់ ចំនួន​ស្រះ​អណ្តូង​។ ប៉ុន្តែ​ នៅពេល​ខ្លះ​ មនុស្ស​យើង​ប្រកួត​អួត​អាង​គ្នា​ក្នុង​ឱកាស​បុណ្យ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ ជាអាទិ៍ថា នំអន្សម​របស់​ក្រុម​នោះវែង​ជាង​គេ ឬថា បច្ច័យ​បុណ្យ​ផ្កា​វេរចូល​វត្តនេះ វត្តនោះ តិចឬច្រើន​ជាង​គ្នា ជាអាទិ៍។ មនុស្ស​សំអាង​តួលេខ​ ប្រៀ​ប​ដូច​ភ្នែក​ពឹង​លើ​កែវ​យឹត និង​វ៉ែនតា ទើប​មើល​ឃើញ​ច្បាស់​ ភ្លឺ ឆ្ងាយ។ L'empire des chiffres est peuplé de compteurs et conteurs. Ceux-là sont les fourmis soldats compilant les chiffres à perte de vue, tandis que ceux-ci exploitent les chiffres : les analyser dans tous les sens et en tirer les conclusions. Et les autres ? Ceux qui écoutent les conteurs compter ? Parmi ceux-là il y a quelques un qui ne se laissent pas abuser facilement par les chiffres. De nos jours, on compte le nombre des morts du civid-19. Bientôt, aux Etats-Unis on va compter les voix, les suffrages. Election présidentielle oblige. En somme, nous vivons dans une société dont chaque membre doit des comptes à tous les autres. បើ​គេ​មើល​មាន​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ គឺថា វា​មា​នតែ​ប៉ុណ្ណឹង​ គឺថា​វា​ត្រូវ​ឥត​ខ្ចោះ​អ៊ីចឹងមែន​ឬយ៉ាងណា? ក្នុង​ផ្នែក​ គណនេយ្យ​និងគណិតវិទ្យា​ លេខ​គឺលេខ មិន​អាច​បន្ថែម​បន្ថយ​បា​នទេ។ ចំណែក​ខាងអក្សរ​វិញ ឧទាហរណ៍​ បារមី​ទាំង​១០​នៃ​ព្រះ​សមណគោត្តម​ ប្រៀបធៀប​ទៅ​នឹង​បារមី​ទាំង​១០​ របស់​អ្នក​ដឹកនាំ​។ ចំនួន​១០​នេះ មិន​ប្រាកដ​ថា​គ្រប់​គ្រាន់​នៅឡើយទេ។ ក្នុង​សៀវភៅ​ព្រះបាទ​ធម្មិក​ និពន្ធដោយ ភិក្ខុ ឥន្ទបញ្ញោ ហេង មណីចិន្តា ត្រង់ទំព័រ​១៥០ មា​នសរសេរថា «សូម​ឱ្យ​អ្នក​ដឹកនាំ... នាំគ្នា​បំពេញបារមី​ទាំង១០​នេះ ដើម្បីសេចក្តី​សុខ​របស់​មហាជន​...»។ នេះសឱ្យ​ឃើញថា សេចក្តីសុខ​ជាកត្តា​សំខាន់​ទី១​តែប៉ុណ្ណោះ ហើយ​បារមី​ទាំង១០​ ក៏គ្រាន់តែ​ជា​ជំហាន​ទី១ ឆ្ពោះ​ទៅរក​សមភា  វឌ្ឍនភាព និងអ្វីៗ​ដែល​សំខាន់​ជាង​នេះ​ទៅទៀត។ Et le chiffre, le nombre des victimes du génocide khmer rouge oscillant entre 1 million 700 000 et 2 millions de morts est-il un chiffre exact, suffisant, crédible ? ការ​ពិចារណា​លើ​បញ្ហា​សង្គម ដូច​រឿង​ចំនួន​ជន​រងគ្រោះ​ ក្រោម​របប​ខ្មែរក្រហម​នេះ ម្នាក់​អាច​យល់​ដឹង​ថា គ្មាន​នរណា​ ឬអង្គការ​ណា​មួយ បា​នរាប់​ចំនួន​ពិត​ប្រាកដ​នោះឡើយ។ សំខាន់​ គឺ​យើង​យល់ឃើញថា មាន​ការ​សម្លាប់​រង្គាល​ឬទេ ថាមាន​ការ​កម្ទេច​ប្រល័យ​ពូជ​សាសន៍​ឯង ទុក​តែ​កូន​ចៅ​របស់​អង្គការ​មែនឬទេ? នេះជា​ស្នូល​នៃការ​ពិចារណា​។ រីឯ​ចំនួន​រវាង​១លាន៧សែន​នាក់ ឬ​២លាន​នាក់ ឬក៏​៣លាននាក់ នៃជន​រងគ្រោះ​ដល់ស្លាប់​ គឺជា​ឧបករណ៍​ជំនួយ​ការ​ត្រិះរិះ​ពិចារណា​ ជា​អំណះ​អំណាង​មួយ​ប្រៀប​បាន​ទៅនឹង​អ្នក​វិទ្យាសាស្ត្រ​ ប៉ាន់​ប្រមាណ​អាយុកាល​នៃ ផែន​ដី​ ឬកំណត់​យុគ្គសម័យ​នីមួយៗ​នៃមនុស្ស​ជាតិ​ដែល​បាន​ឆ្លង​កាត់​មកដល់​បច្ចុប្បន្ន​កាល​នេះ​អ៊ីចឹង។​ En effet, chers auditeurs, retenons ceci en matière de chiffre: est précise la mesure approchée qui diffère peu de la pensée exacte.
    8/27/2020
    6:50

Andere hörten auch

Über នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

Sender-Website

Hören Sie នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE), ភ្ញៀវប្រចាំថ្ងៃ und viele andere Radiosender aus aller Welt mit der radio.at-App

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE)

Jetzt kostenlos herunterladen und einfach Radio & Podcasts hören.

Google Play StoreApp Store

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE): Zugehörige Podcasts

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (CHRONIQUE BILINGUE): Zugehörige Sender